AT Madrid ​សម្រេច​នាំ​យក​ Dembele ​មក​រួម​ក្រុម​ហើយ​

​ក្លឹប Atletico Madrid ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​កីឡាករ Moussa Dembele ​ពី​ក្រុមLyon ​ទៅ​រួម​ក្រុម​ហើយ ​ដើម្បី​ជំនួស​តំណែង​របស់ Diego Costa ​។

​Costa ​បាន​ស្នើ​សុំ AT Madrid ​ដើម្បី​ផ្ដាច់​កុងត្រា​របស់​គេ​ចោល ​ហើយ​ខាង​ក្លឹប​ក៏​យល់​ព្រម ​និង​សម្រេច​ថា​លែង​មាន​អ្វី​ពាក់ព័ន្ធ​នឹង​គ្នា​ទៀត។ ​ដោយសារ​តែ​ខ្វះ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ​ហើយ ទើប​បាន​ជា​ក្រុម​របស់​លោក Simeone ​ស្វែង​រក​កីឡាករ​មក​ជំនួស​។ ​ក្រោយ​ពី​ចរចា​គ្នា​ជា​ច្រើន​មក ​ពេល​នេះ​ក្លឹប​នៅ​អេស្ប៉ាញ​នេះ ​បាន​សម្រេច​យក Dembele ​មក​រួម​ក្រុម​ហើយ។

​តម្លៃ​ខ្លួន​របស់​គេ​អាច​ជា​៣៣​លាន​ផោន ​ឬ​អាច​មាន​ករណី​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​នេះ​សិន ទើប​ទិញ​ផ្ដាច់​ក៏​បាន។ ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ ​នឹង​ទៅ​ដល់​អេស្ប៉ាញ​នៅ​ពេល​ខាង​មុខ​នេះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT