Bielsa ​ថា​ជា​រឿង​ពិបាក​ចិត្ត​ណាស់ ដែល Leeds ​លេង​​ចាញ់​ក្រុម​លីគ​ទី​៤​

​​ក្រុម Leeds United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ Crawley Town ​ដល់​ទៅ ​៣-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។

​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កម្រិត​ទាប​នេះ ​បាន​ធ្វើ​ឱ្យ​លោក Bielsa ​អ្នក​ចាត់ការ​ក្រុម Leeds United ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​អ្នក​ចាត់ការ​ចាស់​វស្សា​និង​សំបូរ​បទ​ពិសោធ​ខាង​លើ​នេះ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “លទ្ធផល​បាន​បង្ហាញ​ច្បាស់​ថា​យើង​ពិត​ជា​ពិបាក​ចិត្ត​និង​អស់​សង្ឃឹម​មែនទែន។ ​យើង​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​យើង​គ្រោង​ទុក​ទេ ​ខណៈ​​ដែល​ដៃ​គូ​របស់​យើង គេ​ពិត​ជា​ចាប់​យក​ឱកាស​បាន​យ៉ាង​ល្អ”។

​សូម​បញ្ជាក់​ថា​នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុមCrawley Town ​ហើយ​ដែល​អាច​យក​ឈ្នះ​លើ​គូ​ប្រកួត​នៅ​លីគ​កម្រិត​លើ​បាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT