ក្រុម Spurs ​បាន​ផ្ដល់​អាវ​ថ្មី​ឱ្យ​សមាជិក​ក្រុម Marine ​ជា​កាដូរ​អនុស្សាវរីយ

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Marine ​ក្នុង​លទ្ធផល ​៥-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ​នេះ​។

​Marine ​ជា​ក្រុម​បាល់ទាត់​មួយ​ស្ថិត​ក្នុង​កម្រិត​តំបន់​ប៉ុណ្ណោះ ​ហើយ​ការ​បាន​លេង​ទល់​ក្រុម Spurs ​នេះ​គឺ​ជា​កិត្តិយស​ខ្លាំង​ណាស់​សម្រាប់​ពួកគេ។ ​ចប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ទៅ ​សមាជិក​ក្រុម Marine ​សប្បាយ​ចិត្ត​មែនទែន ​ហើយ​ក៏​បាន​ស្នើ​សុំ​អាវ​របស់​ក្រុម Spurs ផង​ដែរ។ ​

តែ​ដោយសារ​ច្បាប់​កូវីដ​១៩ ​មិន​តម្រូវ​ឱ្យ​មាន​ការ​ប្ដូរ​អាវ​ដែល​ពាក់​ហើយ ទើប​បាន​ជា​ក្រុម Spurs ​សម្រេច​ចិត្ត​យក​អាវ​ថ្មី​ដើម្បី​ឱ្យ​ខាង​ក្រុម Marine ​ទាំង​អស់​គ្នា​តែ​ម្ដង។ ​ដោយ​នេះ​ជា​ទឹក​ចិត្ត​មួយ​សម្រាប់​កីឡាករ Spurs ​ដល់​ក្លឹប​បាល់ទាត់​ក្នុង​កម្រិត​តំបន់​មួយ​នេះ៕ប្រភព Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT