Moulin៖ “បើ​ជាប់​ឆ្នោត​ខ្ញុំ​នឹង​ប្រាប់​ឲ្យ​គ្រូ​បារាំង​យក Benzema ចូល​ក្រុម​វិញ”

បេក្ខភាព​ឈរ​ឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង លោក Michel Moulin បាន​អះអាង ថា​ប្រសិន​ណា​ខ្លួន​ជាប់​ឆ្នោត​ នោះ​នឹង​ហ៊ាន​ធានា​ថា Karim Benzema អាច​វិល​ត្រលប់​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​វិញ។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Real Madrid ​ត្រូវ​បាន​ក្រុម​មាន់​គក​ដក​ឈ្មោះ​ចេញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ផ្ទុះ​នូវ​រឿង​អា.ស្រូវ​ជាមួយ​មិត្ត​រួម​ក្រុម។ យ៉ាងណាមិញ​តាម​គុណភាព​លេង​របស់ Benzema នៅ​តែ​ត្រូវ​បាន​គេ​ជឿ​ថា ក្រុម​បារាំង​ចាំ​បាច់​គួរ​តែ​មាន​កីឡាករ​ម្នាក់​នេះ​នៅ​តំបន់​ប្រយុទ្ធ។

ឆ្លើយតប​នឹង​រឿងរ៉ាវ​នេះ​លោក Moulin បាន​ប្រាប់​សារព័ត៌មាន Le Figaro ថា៖ “ជុំវិញ​ស្ថានភាព​របស់ Karim Benzema គឺ​លោក Deschamps គេ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហព័ន្ធ​បាល់ទាត់​បារាំង​ដែរ​ទេ អ៊ីចឹង​បើ​យើង​ចង់​ឲ្យ Benzema លេង នោះ​គេ​នឹង​បាន​លេង ហើយ​ខ្ញុំ​នឹង​ចាត់ចែង​រឿង​នោះ​ឲ្យ Benzema បាន​លេង​សម្រាប់​បារាំង”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT