មួយ​គ្រាប់​ចុង​ម៉ោង​យប់​មិញ Ronaldo តាម​ស្មើ​កំណត់ត្រា​ជើង​ចាស់ Bican បាន​ហើយ

ក្លឹប​សេះ​បង្កង់ Juventus បាន​យក​ឈ្នះ ៣-១ ទៅ​លើ Sassuolo ហើយ​ក្នុង​ចំណោម​បី​គ្រាប់​នោះ ក៏​មាន​គ្រាប់​បាល់​របស់ Cristiano Ronaldo ដែល​ធ្វើ​បាន​នៅ​ចុង​ម៉ោង​មួយ​ផង​ដែរ។

តារា​ឆ្នើម​ពាក់​អាវ​លេខ ៧ រក​បាន​គ្រាប់​បាល់​នៅ​នាទី ៩០+២ ដែល​រុញ​ឲ្យ​គ្រាប់​បាល់​សរុប​សម្រាប់​ការ​លេង​ឲ្យ​ក្លឹប​របស់​លោក ឡើង​ដល់ ៧៥៩ គ្រាប់​ស្មើ​នឹង​កំណត់ត្រា​អ្នក​ឈរ​លេខ​រៀង​ទី ១ គឺ​អតីត​កីឡាករ​លោក Josef Bican ដែល​ប្រលូក​ក្នុង​ចន្លោះ​ឆ្នាំ ១៩៣១ ដល់ ១៩៥៥។

នេះ​អ្នក​ទាំង​ពីរ​បាន​យក​ឈ្នះ​កំណត់ត្រា​របស់ Pele ដែល​ធ្វើ​បាន ៧៥៧ គ្រាប់​ប៉ុណ្ណោះ។ សរុប​មក CR7 ត្រូវ​ការ​តែ​មួយ​គ្រាប់​ទៀត​គត់ ដើម្បី​ក្លាយ​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT