បង់ក្លាដែស៖ Bangabandhu Cup ត្រឡប់មកវិញហើយ ប៉ុន្តែមិនអញ្ជើញកម្ពុជាចូលរួមទៀតទេ

ក្រោយអវត្តមានមួយឆ្នាំកន្លងមក ទីបំផុតពានរង្វាន់ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែសឈ្មោះ Bangabandhu Gold Cup បានត្រឡប់មកវិញហើយក្នុងឆ្នាំ ២០១៨នេះ ។

ប្រទេសចំនួន ៦ ពីទ្វីបអាស៊ី នឹងចូលរួមប្រកួតប្រជែងពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ រួមជាមួយនឹងម្ចាស់ផ្ទះ បង់ក្លាដែស។គិតត្រឹមបច្ចុប្បន្ននេះ ប្រទេសបីហើយ រួមមាន ប៉ាឡេស្ទីន នេប៉ាល់ និង ហ្វីលីពីន ដែលយល់ព្រមបញ្ជូនក្រុមជម្រើសជាតិពួកគេ មកចូលរួមការប្រកួតពីថ្ងៃទី ១ ដល់ទី ១២ ខែ តុលា ឆ្នាំ ២០១៨ខាងមុខនេះ ។ 

យ៉ាងណាមិញ កម្ពុជា ដែលធ្លាប់ចូលរួមពានរង្វាន់មួយនេះ កាលពីឆ្នាំ ២០១៦ នឹងមិនមានវត្តមានទៀតឡើយ ដោយសារតែតាមប្រវត្តិកន្លងមក សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស តែងអញ្ជើញក្រុមប្លែកៗតាមឆ្នាំនិមួយៗ ។

ក្នុងការបង្ហាញខ្លួនមួយឆ្នាំនោះ កម្ពុជា ធ្លាក់ក្នុងវគ្គជម្រុះពូលដោយចាញ់ម៉ាល់ឌីវ ៣-២​ ចាញ់បារ៉ែន ១-០ តែឈ្នះម្ចាស់ផ្ទះបង់ក្លាដែស ១-០ គ្រាដែលកីឡាករបញ្ជូនទៅប្រកួតគឺក្រុមទីពីរ ( B Team ) ។គួររំលឹកថាពានមួយនេះ បង្កើតឡើងបាន ៤សម័យកាលហើយ ពោលគឺដំបូងបង្អស់នៅឆ្នាំ ១៩៩៦ ដែលម៉ាឡេស៊ី U-23 ឈ្នះជើងឯក និងក្រោយមកនៅឆ្នាំ ១៩៩៩ ដែលក្រុមលីគជប៉ុន គ្រងជើងឯក។ បាត់ខ្លួនរយៈពេលដ៏យូរ ក្រោយមក ម៉ាឡេស៊ី U-23 លើកពានម្តងទៀតនៅឆ្នាំ ២០១៥ ខណៈដែលឆ្នាំ ២០១៦ គឺបានទៅនេប៉ាល់ ។

  • បង់ក្លាដែស៖ Bangabandhu Cup ត្រឡប់មកវិញហើយ ប៉ុន្តែមិនអញ្ជើញកម្ពុជាចូលរួមទៀតទេ