(វីដេអូ) រំឭក​រឿង​ចាស់​កាល ម៉ៃ ថៃសាន់ នៅ​អាយុ ១៥ ឆ្នាំ ត្រឹម ១០ វិនាទី​ដាល់​​គេ​ដល់​សន្លប់

បើ​និយាយ​ពី​អ្នក​គាំទ្រ​នៅ​ក្នុង​វិស័យ​ប្រដាល់​ពិភព​លោក អ្នក​ប្រាកដ​ជា​ស្គាល់​ច្បាស់​នៅ​អតីត​អ្នក​ប្រដាល់​លោក Mike Tyson។ បុរស​សញ្ជាតិ​អាមេរិក​ធ្លាប់​ល្បីល្បាញ​ខ្លាំង​ក្នុង​កំឡុង​ទសវត្ស​ឆ្នាំ ៨០, ៩០ មុន​លោក​ប្រកាស​ចូល​និវត្ត​នៅ​ឆ្នាំ ២០០៥។

មុន​បោះ​ជំហាន​មក​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ផ្លូវការ​នៅ​អាយុ ១៨ ឆ្នាំ និង ២៤៩ ​ថ្ងៃ Tyson ក៏​ធ្លាប់​ហែលកាត់​នូវ​ការ​ហ្វឹកហាត់​ជា​ច្រើន​លើក​ច្រើន​សារ ​និង​បទពិសោធន៍​នៃ​ការ​ឡើង​សង្វៀន​ត​ទល់​គូ​ប្រកួត​ជា​ច្រើន​តាំង​ពី​អាយុ​នៅ​ជាង ១០ ឆ្នាំ។

បង្វែរ​ទៅ​ព្រឹត្តិការណ៍​ Junior Olympics នៅ​ឆ្នាំ ១៩៨១ កាល​នោះ Mike Tyson បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​លាន់​មាត់​សរសើរ​ជា​បណ្តើរៗ​បាត់​ទៅ​ហើយ។ នោះ​ក៏​ដោយសារ​តែ​ភាព​រហ័ស និង​ការ​ដាល់​ចូល​គោលដៅ​ដ៏​ច្បាស់លាស់​បំផុត​របស់​លោក។

ហើយ​មាន​ប្រកួត​មួយ​នោះ ពេល​ប៉ះ Joe Cortez, Tyson បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ គឺ​ការ​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់នៅជុំទី ១ ដោយ​ប្រើ​ថេរវេលា​ខ្លី​បំផុត​ត្រឹម​តែ ១០ វិនាទី​ប៉ុណ្ណោះ។ បុរស​ជាប់​រហ័ស​នាម <<Iron Mike>> បាន​ជ្រលរ​ដាល់​ចូល​ឆ្វេង​ស្តាំ ហើយ​មួយ​ដៃ​ចុង​ក្រោយ​ពោរពេញ​ដោយ​កម្លាំង ដល់​ថ្នាក់​ធ្វើ​ឲ្យ Cortez ទប់​លែង​ជាប់ និង​ត្រូវ​អាជ្ញាកណ្ដាល​លើក​ដៃ​ឲ្យ​គោះ​កណ្ដឹង​បញ្ចប់​ការ​ប្រកួត​ភ្លាមៗ។

គួរ​រំឭក​ថា Tyson ​បាន​ឆ្លង​កាត់​ការ​ប្រកួត​លក្ខណៈ​អាជីព​ចំនួន ៥៨ លើក ឈ្នះ ៥០ ចាញ់ ៦ និង​ទុក​ជា​មោឃៈ ២ លើក។ លោក​បាន​ជាប់​ឈ្មោះ​ជា​អ្នក​ប្រដាល់​ឈ្នះ​ខ្សែ​ក្រវាត់ WBC ទាំង​ស្ថិត​នៅ​វ័យ​ក្មេង​បំផុត កាល​នោះ​យក​ឈ្នះ Trevor Berbick នៅ​ពេល​មាន​អាយុ ២០ ឆ្នាំ និង​ ៤ ខែ៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT