នេះ​ភ្នាក់ងារ​រត់ការ​ទាំង ៦ រូប ដែល​ទទួល​បាន​កម្រៃជើងសា​ខ្ពស់​ដាច់​គេ

កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ភ្នាក់ងារ​រត់ការ​នៅ​ក្នុង​វិស័យ​កីឡា​ទាំង ៥០ រូប បាន​សម្រេច​ការ​ចរចា​លើ​កុងត្រា​ដែល​មាន​តម្លៃ​ច្រើន​ជាង ៤១,២ ពាន់​លាន​ដុល្លារ ហើយ​ក្នុង​នោះ​ពួក​គេ​ទទួល​បាន​ប្រាក់​កម្រៃជើងសា​សរុប​ដល់​ទៅ ១,៩ ពាន់​លាន​ដុល្លារ។

នៅ​បញ្ជី​ឈ្មោះ​ទាំង ៥០ រូប​ខាង​លើ គឺ​មាន​ភ្នាក់ងារ​រត់ការ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​តែ ៧ រូប​ប៉ុណ្ណោះ​បាន​ជាប់​ឈ្មោះ ហើយ​មាន ៦ រូប ​ត្រូវ​បាន​គេ​ដឹង​អំពី​ទំហំ​ប្រាក់​កម្រៃ​ជើងសា​សរុប​ដែល​ពួក​គេ​ទទួល​បាន។

ជាក់ស្តែង​ដូច​ជា​លោក Mino Raiola ដែល​ជា​ភ្នាក់ងារ​របស់​កីឡាករ Zlatan Ibrahimovic និង Paul Pogba ជា​ដើម ធ្លាប់​សម្រេច​ការ​ចរចា​លើ​កុងត្រា​មាន​តម្លៃ​ ៨៤៧ លាន​ដុល្លារ ហើយ​ទទួល​បាន​កម្រៃ​ជើង​សា ៨៤,៧ លាន​ដុល្លារ។ ប៉ុន្តែ​ឈ្មោះ​របស់​លោក មិន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ នោះ​ទេ ចុះ​ចម្លើយ​តើ​ជា​នរណា​ទៅ? បើ​តាម​របាយការណ៍​ពី Forbes យើង​ធ្វើ​ការ​បង្ហាញ​ដូច​ត​ទៅ៖

៦) Meissa N’Diaye ភ្នាក់ងារ​របស់​កីឡាករ Benjamin Mendy ទទួល​បាន​ប្រាក់ ២២,៧ លាន​ដុល្លារ

៥) Frank Trimboli ភ្នាក់ងារ​របស់​កីឡាករ Raphael Varane ទទួល​បាន​ប្រាក់ ២៩,៦ លាន​ដុល្លារ

៤) Volker Struth ភ្នាក់ងារ​របស់​កីឡាករ Toni Kroos ទទួល​បាន​ប្រាក់ ៤១,៨ លាន​ដុល្លារ

៣) Mino Raiola ​ភ្នាក់ងារ​របស់​កីឡាករ Zlatan Ibrahimovic ​ទទួល​បាន​ប្រាក់ ៨៤,៧ លាន​ដុល្លារ

២) Jorge Mendes ​ភ្នាក់ងារ​របស់​កីឡាករ Cristiano Ronaldo ទទួល​បាន​ប្រាក់ ១០៤ លាន​ដុល្លារ

១) Jonathan Barnett ​ភ្នាក់ងារ​របស់​កីឡាករ Gareth Bale ​ទទួល​បាន​ប្រាក់ ១៤២,៣ លាន​ដុល្លារ៕

ប្រភព៖ Forbes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT