៣ រូប​ឈរ​ខ្ពស់​ដាច់​គេ ខណៈ​ ៧ រូប​ឯ​ទៀត​កំពុង​តាម​ប្រកិត​គ្នា​រឿង​ចំនួន Follower លើ Instagram

តារា​បាល់ទាត់ ក៏​មិន​ខុស​គ្នា​ពី​តារា​នៅ​ក្នុង​វិស័យ​ឯ​ទៀត បើ​និយាយ​ពី​ភាព​ល្បីល្បាញ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម។

ជាក់ស្តែង​ដូច​ជា​ កីឡាករ​បាល់ទាត់​ខ្លះ​មាន Follower ខ្ទង់​រយ​លាន​នាក់ ដែល​យក​ឈ្នះ​ទាំង​តារា​សម្តែង និង​តារា​ចម្រៀង​ល្បីៗ​នៅ​ក្នុង​ពិភពលោក​ថែម​ទៀត​ផង។ តួ​លេខ Follower កាន់​តែ​ខ្ពស់ ​នាំ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​ប្រៀប​ក្នុង​ការ​សាយភាយ​នូវ​ប្រជាប្រិយភាព និង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​សម្រាប់​ក្រុមហ៊ុន​ណា​មួយ។

ក្រឡេក​ទៅ​បណ្តាញ​សង្គម Instagram ឯ​ណោះ​វិញ ប្រសិន​ឲ្យ​រាប់​កីឡាករ​បាល់ទាត់​ទាំង ១០ ដែល​មាន Follower ខ្ពស់​ដាច់​គេ តើ​អ្នក​អាច​ទាយ​ដឹង​ចម្លើយ​ទុក​មុន​បាន​ប៉ុន្មាន​រូប? តោះ​កុំ​រង់ចាំ​យូរ យើង​ទៅ​តាមដាន​ជាមួយ​គ្នា​ដូច​ត​ទៅ៖ (បញ្ជាក់ ជា​តួ​លេខ Follower គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២០)

១០) Sergio Ramos កីឡាករ​ក្លឹប Real Madrid មាន ៤២,៥ លាន Followers

៩) Paul Pogba កីឡាករ​ក្លឹប Man Utd មាន ៤២,៦ លាន Followers

៨) Gareth Bale កីឡាករ​ក្លឹប Tottenham ​មាន ៤៣,៧ លាន Followers
៧) Kylian Mbappe ​កីឡាករ​ក្លឹប PSG មាន ៤៥,៨ លាន Followers
៦) Zlatan Ibrahimovic ​កីឡាករ​ក្លឹប AC Milan មាន ៤៦ លាន Followers


៥) Marcelo កីឡាករ​ក្លឹប Real Madrid មាន ៤៦,១ លាន​ Followers
៤) James Rodriguez ​កីឡាករ​ក្លឹប Everton មាន ៤៦,៦ លាន Followers
៣) Neymar ​កីឡាករ​ក្លឹប PSG ​មាន ១៤៤ លាន​ Followers
២) Lionel Messi ​កីឡាករ​ក្លឹប Barcelona មាន ១៧៤ លាន Followers


១) Cristiano Ronaldo ​កីឡាករ​ក្លឹប Juventus មាន ២៥០ លាន​ Followers

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT