ក្រុម Barcelona បានយកឈ្នះ ៤-០ ទៅលើក្រុមម្ចាស់ផ្ទះ Granada សម្រាប់ប្រកួតជុំទី ១៨ នៅក្របខ័ណ្ឌ La Liga កាលពីយប់មិញ។
គ្រាប់បាល់ជ័យជម្នះទាំងបួន កើតចេញពីថ្វីជើងរបស់ Lionel Messi និង Antoine Griezmann ដែលធ្វើបានម្នាក់ពីរគ្រាប់។ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររីករាយសាទរខ្លាំងបំផុត គឺក្រោយពេលបានឃើញការអបអរនៅមុខកញ្ចក់ទូរទស្សន៍ពីសំណាក់កូនប្រុសរបស់ M10។
នោះគឺកូនពូជ Mateo ដែលជានិច្ចកាលតែងតែបង្ហាញទឹកមុខក្រមិចក្រមើមនៅពេលទស្សនាការប្រកួតរបស់ឪពុកខ្លួន។ ដោយឡែកសម្រាប់គ្រាប់បាល់ Free Kick ក្បែរប្រអប់គ្រោះថ្នាក់កាលពីយប់មិញ ក៏ក្មេងប្រុសតូចអាយុ ៥ ឆ្នាំខាងលើ បានលោតសាទរយ៉ាងសប្បាយរីករាយផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖
Mateo Messi celebrating Messi’s goal 🥰 pic.twitter.com/85JNulQVlr
— Reshad Rahman ✆ (@HagridFCB) January 9, 2021