(វីដេអូ) បច្ចេកទេស​ប៉ែង​ជើង​ក្រោយ ឲ្យ Mata ស៊ុត​បាល់​យប់​មិញ Van de Beek ធ្វើ​បាន​ល្អ​ហួស

នៅ​ការ​ប្រកួត​ជុំ​ទី ៣ FA Cup កាល​ពី​យប់​មិញ ក្រុម Man Utd បាន​យក​ឈ្នះ​ទៅ​លើ Watford ១-០ ចាប់​បាន​ឱកាស​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។

ក្រៅ​ពី​គ្រាប់​បាល់​ជ័យជម្នះ​ដែល​ធ្វើ​បាន​ដោយ​កីឡាករ Scott McTominay ​ក៏​មាន​សកម្មភាព​នៃ​ការ​សហការ​ដ៏​ល្អ​មួយ​ផ្សេង​ទៀត​របស់ Donny van de Beek ​និង​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ ដែល​កីឡាករ​ហូឡង់​រូប​នេះ បាន​ប្រើ​បច្ចេកទេស​ប៉ែង​ជើង​ក្រោយ​កាត់​បាល់​ឲ្យ Mata យ៉ាង​ស្អាត។

ខ្សែ​បម្រើ Van de Beek ​បាន​ទទួល​ការ​បញ្ជូន​បាល់​ចេញ​ពី Greenwood ហើយ​នៅ​ពេល​នោះ​ជុំវិញ​ខ្លួន​គេ​មាន​កីឡាករ Watford តាម​បិទ​ជា​ច្រើន ប៉ុន្តែ​គេ​នៅ​តែ​មាន​ប្រឡោះ​កាត់​បាល់​ចេញ​ឲ្យ​ទៅ Mata តាម​រយៈ​ការ​ប៉ែង​ជើង​ក្រោយ តែ​សោកស្តាយ​សិស្ស​ច្បង Mata បញ្ចប់​ទី​មិន​បាន​ល្អ និង​សង្គ្រោះ​បាន​ដោយ​អ្នកចាំទី៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT