កីឡាករ​អាមេរិក Hoppe បំបែក​កំណត់ត្រា​ថ្មី និង​ជួយ​ Schalke 04 ឲ្យ​ស្គាល់​រសជាតិ​ឈ្នះ​ហើយ

នៅ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់​កាល​ពី​យប់​មិញ ​ក្រុម FC Schalke 04 បាន​យក​ឈ្នះ ៤-០ ទៅ​លើ​ក្រុម Hoffenheim ដែល​នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ពួក​គេ​នៅ​រដូវ​កាល ២០២០/២១។

នៅ ១៥ ប្រកួត ​ក្រុម​ឈរ​ចំណាត់ថ្នាក់​ទី ១៧ ខាង​លើ ឈ្នះ​តែ ១ ស្មើ ៤ និង ចាញ់ ១០ ហើយ​មាន ៧ ពិន្ទុ​គត់ ដែល​ប្រឈម​ខ្ពស់​ត្រូវ​កាត់​ឈ្មោះ​ធ្លាក់​ទៅ​លីគ​លំដាប់​ទី​ពីរ​នៅ​រដូវ​កាល​ក្រោយ។

យ៉ាងណាមិញ​ជាមួយ​ជ័យជម្នះ​កាល​ពី​យប់មិញ គឺ​ជា​ចំណែក​ដ៏​ធំធេង​របស់​កីឡាករ​ Mattew Hoppe ហើយ​គេ​ក៏​បាន​ក្លាយ​ជា​កីឡាករ​អាមេរិក​ទី ១ ដែល​អាច​រក​បាន Hat-Trick នៅ​ប្រវត្តិសាស្រ្ត​ក្របខ័ណ្ឌ Bundesliga និង​បាន​ជួយ​ឲ្យ​ក្រុម​ស្គាល់​ជ័យជម្នះ​ក្នុង​លីគ​ជា​លើក​ដំបូង សម្រាប់ ៣១ ប្រកួត​ចុង​ក្រោយ។

រំឭក​ថា ជាមួយ​ជ័យជម្នះ​នេះ អតីត​កីឡាករ​នៅ Schalke ដែល​មាន​សញ្ជាតិ​អាមេរិក​ដូច​គ្នា នោះ​គឺ Weston McKennie ក៏​បាន​បង្ហោះ​វីដេអូ​អបអរ​សាទរ​ដល់​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ក្រុម​ខាង​លើ​ផង​ដែរ៕

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT