ទី​បំផុត Messi នាំ​មុខ​តួ​លេខ​គ្រាប់​បាល់ Free Kick នៅ​ក្លឹប​ច្រើន​ជាង Ronaldo ហើយ

ក្លឹប Barcelona បាន​យក​ឈ្នះ ៤-០ ទៅ​លើ Granada ដែល​មាន​ចំណែក​គ្រាប់​បាល់​ម្នាក់​ពីរ​គ្រាប់ ពី​សំណាក់​កីឡាករ Antoine Griezmann និង Lionel Messi។

សម្រាប់​តារា​ឆ្នើម​អាហ្សង់ទីន​គេ​បាន​ស៊ុត​បាល់​ Free Kick ក្បែរ​ប្រអប់ បញ្ចូល​ទី​បាន​យ៉ាង​ល្អ ហើយ​មួយ​គ្រាប់​នៅ​យប់​នោះ​ក៏​ជា​គ្រាប់​បាល់​នាំ​មុខ​តួ​លេខ​គ្រាប់​បាល់​របស់ Cristino Ronaldo ផង​ដែរ។

ជាមួយ​ការ​ស៊ុត Free Kick បញ្ចូល​ទី​នៅ​ការ​លេង​ឲ្យ​ក្លឹប សរុប​មក​ទល់​ពេល​នេះ Messi រក​បាន ៤៨ ​គ្រាប់​ហើយ ដែល​នាំ​មុខ Ronaldo ធ្វើ​បាន​ត្រឹម ៤៧ ​គ្រាប់​ប៉ុណ្ណោះ។ ​សរុប​គ្រាប់​បាល់​ទាំង ៤៨ ដែល​រក​បាន​ជាមួយ Barcelona គឺ​កើត​មាន​នៅ​ការ​ប្រកួត​ក្នុង​ក្នុង​ក្របខ័ណ្ឌ Spanish Super Cup ១ ​គ្រាប់ Copa del Rey ៣ ​គ្រាប់ European Supercup ២ ​គ្រាប់ Champions League ៥ ​គ្រាប់ និង La Liga ៣៧ ​គ្រាប់។

ដោយឡែក​សម្រាប់ Ronaldo ដែល​មាន ៤៧ ​គ្រាប់ ​គ្រាប់​បាល់ Free Kick លើក​ចុង​ក្រោយ​បង្អស់​របស់​លោក កើត​ឡើង​នៅ​ការ​ប្រកួត​រវាង​ក្លឹប Juventus និង​ Torino នៅ​ថ្ងៃ​ទី ៤ ​កក្កដា ឆ្នាំ ២០២០។

យ៉ាងណាមិញ​បើ​យើង​ប្រៀបធៀប​នៅ​គ្រាប់​បាល់ Free Kick សម្រាប់​ការ​លេង​ឲ្យ​ក្លឹប + ជម្រើស​ជាតិ គឺ CR7 ទៅ​វិញ​ទេ ដែល​ជា​អ្នក​នាំ​មុខ M10 ដោយ​កីឡាករ​ព័រទុយហ្គាល់​មាន ៥៦ ​គ្រាប់ ហើយ M10 មាន ៥៤ ​គ្រាប់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT