• Schalke ​ស្គាល់​ជ័យជម្នះ​វិញ​ហើយ ​ក្រោយ​លេង​៣០​ប្រកួត​មិន​ឈ្នះ​សោះ​

    ​ក្រុម Schalke 04 ​បាន​ស្គាល់​ជ័យជម្នះ​ឡើង​វិញ​ហើយ​នៅ​យប់មិញ​នេះ ​ក្រោយ​ពី​ពួកគេ​លេង​ដល់​ទៅ​៣០​ប្រកួត​កន្លង​មក​មិន​ដែល​ស្គាល់​ឈ្នះ​ទាល់​តែ​សោះ។

     

    ​ជ័យជម្នះ​នៅ​យប់មិញ​នេះ គឺ​យក​ឈ្នះ​លើ​ក្រុម Hoffenheim ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ។ ​ដោយ​៤​គ្រាប់​កើត​ឡើង​នេះ​ដែរ ​កើត​ចេញ​ពី​កីឡាករ​វ័យ​១៩​ឆ្នាំ Matthew Hoppe ​ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង​ទៅ​ហើយ។ ​ជ័យជម្នះ​នេះ​គឺ​ជា​លើក​ដំបូង​សម្រាប់​ពួកគេ ​ក្នុង​រយៈ​ពេល​៣៥៨​ថ្ងៃ​មក​នេះ​ហើយ​នៅ Bundesliga ​។

    ​ក្រុម​ខាង​លើ​នេះ​ដែរ ​ដោយសារ​តែ​ទម្រង់​លេង​មិន​ល្អ​នេះ​ហើយ ពួកគេ​បាន​ប្ដូរ​អ្នក​ចាត់ការ​អស់​៤​នាក់​ហើយ​នៅ​ប៉ុន្មាន​ខែ​មក​នេះ ​ហើយ​បច្ចុប្បន្ន​នៅ​បាត​តារាង​តែ​ម្ដង។ ​តែ​ឈ្នះ​បាន​១​ប្រកួត​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​និង​សមាជិក​ក្លឹប​ផ្ទាល់​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន ​សម្រាប់​លទ្ធផល​៣​ ពិន្ទុ៕

    ប្រភព៖ DailyMail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT