Moses ​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ ត្រឹម​អាយុ​២៧​ឆ្នាំ

Victor Moses ​បាន​ប្រកាស​ចូល​និវត្ត​ពី​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ហើយ ​ត្រឹម​វ័យ​២៧​ឆ្នាំ​ប៉ុណ្ណោះ ​ក្រោម​ហេតុផល​ចង់​មាន​ពេល​ច្រើន​ជាមួយ​គ្រួសារ ​និង​ផ្តោត​អារម្មណ៍​ជាមួយ​ក្លឹប Chelsea ។

ខ្សែ​ការពារ​ខាង​លើ​នេះ ​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ​បាន​៣៧​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១២​គ្រាប់​ផង​ដែរ។ ពាន​រង្វាន់​ធំ​ដែល​រូបគេ​បាន​ចូល​លេង​គឺ​នៅ World Cup 2014 ​និង 2018 ​ដែល​ទើប​តែ​បញ្ចប់​ទៅ​នេះ។ Moses ​បាន​និយាយ​ពាក្យ​លា​ជម្រើស​ជាតិ​នៅ​យប់មិញ ​ដោយ​ខ្លួន​ប្រកាស​ចូល​និវត្ត​ព្រោះ​ចង់​ទុក​ឱកាស​ឱ្យ​កីឡាករ​ចំណូល​មាន​បទ​ពិសោធ។

មួយ​វិញ​ទៀត រូបគេ​ចង់​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ ​និង​ក្រុម Chelsea ។ ខណៈ​ដែល​ការ​ចាកចេញ​នេះ​ទៀត​សោត ​រូបគេ​​បាន​ប្រាប់​ទៅ​អ្នក​ចាត់ការ​ជម្រើស​ជាតិ​រួច​រាល់​ហើយ ​និង​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​មុន​ធ្វើ​ការ​សម្រេច​ចិត្ត។ ជា​ចុង​ក្រោយ Moses ​សង្ឃឹម​ថា​ថ្នាល​ជំនាន់​ក្រោយ​របស់​នីហ្សេរីយ៉ា ​នឹង​ជួយ​ក្រុម​ជម្រើស​ជាតិ​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត៕ប្រភព៖ DailyMail

  • Moses ​ប្រកាស​ចូល​និវត្ត​ពី​ជម្រើស​ជាតិ ត្រឹម​អាយុ​២៧​ឆ្នាំ