ទី​បំផុត ​Pochettino ​ដឹក​នាំ PSG ​ស្គាល់​ជ័យជម្នះ​វិញ​ហើយ ​

​អ្នក​ចាត់ការ​ថ្មី Pochettino ​បាន​ដឹក​នាំ​ក្រុម PSG ​ស្គាល់​ជ័យជម្នះ​វិញ​ហើយ ពោល​គឺ​យក​ឈ្នះ​លើ​ក្រុម ​Brest ​ក្នុង​លទ្ធផល ៣-០។

​ក្រោយ​ពី​ចូល​ខ្លួន​ដឹក​នាំ​ក្រុម PSG ​ប្រកួត​ដំបូង​បាន​ត្រឹម​ស្មើ​មក ​ពេល​នេះ​លោក​ Pochettino ​បាន​ស្គាល់​ជ័យជម្នះ​វិញ​ហើយ។ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Brest ​ក្នុង​លទ្ធផល ៣-០ ​ធ្វើ​បាន​សម្រេច​ពី​សំណាក់​កីឡាករ Kean ​នៅ​នាទី​១៦ Icardi ​នៅ​នាទី​៨១ ​និង Sarabia ​នៅ​នាទី​៨៣។

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ក្រុម​អ្នក​មាន PSG ​ស្ថិត​នៅ​លេខ​រៀង​ទី​២​ក្នុង​តារាង Ligue ​១​ដដែល ​ពោល​គឺ​លេង​១៩​ប្រកួត ​មាន​៣៩​ពិន្ទុ ​ខណៈ​ដែល​ក្រុម​លេខ​១ ​វិញ​គឺ​ក្រុម Lyon ​ដែល​មាន​៤០​ពិន្ទុ ​ឆ្លង​កាត់​១៩​ប្រកួត​ដូច​គ្នា៕

ប្រភព​៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT