Koeman៖​បើ​គ្រប់​គ្នា​លេង​ល្អ​អីចឹង យើង​អាច​ប្រជែង​យក​ពាន​បាន​ឆ្នាំ​នេះ​

ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​ក្រោយ​ពី​រង្គោះរង្គើ​មួយ​រយៈ​មក​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ហាក់​ដូចជា​រក​ឃើញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​ឡើង​វិញ​ហើយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​បាន​យក​ឈ្នះ​លើ​ក្រុម Granada ​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ ​ដោយ​៤​គ្រាប់​នោះ​រក​បាន​ដោយ Griezmann ​២​គ្រាប់ ​និង Lionel Messi ​ចំនួន​២​គ្រាប់។ ​

​ក្រោយ​ពី​មើល​ឃើញ​ថា​ក្រុម​លេង​បាន​ល្អ​ឡើង​វិញ​នេះ​ហើយ លោក Ronald Koeman ​ស្រាប់​តែ​បោះ​សម្ដី​ភ្លាម​ថា​ក្រុម​របស់​លោក​មាន​សមត្ថភាព​ប្រជែង​យក​ពាន​រង្វាន់​បាន ប្រសិន​បើ​ពួកគេ​បន្ដ​លេង​ល្អ​បែប​នេះ​។ ​លោក ​និយាយ​ថា​៖ “Barcelona ​ត្រូវ​ការ Leo ​ព្រោះ​គាត់​ពិត​ជា​សំខាន់​ក្នុង​ការ​ប្រកួត ​និង​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ណាស់​ដល់​ក្រុម។ ​យើង​ត្រូវ​ការ​គាត់​ដើម្បី​ប្រយុទ្ធ​យក​ពាន​រង្វាន់”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT