Zidane ​ថា​ប្រកួត​យប់មិញ ​មិន​សម​ជា​ប្រកួត​បាល់ទាត់​ទេ​

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​ការ​ប្រកួត​នៅ​យប់មិញ​នេះ  មិន​សម​ជា​ការ​ប្រកួត​បាល់ទាត់​នោះ​ទេ ព្រោះ​ស្ថានភាព​មិន​អំណោយ​ផល​នោះ​ទេ។

​នៅ​ទឹក​ដី Osasuna ​នៅ​យប់មិញ​នេះ​មាន​ព្យុះ​ព្រិល​ធ្លាក់​ដែល​បណ្ដាល​ឱ្យ​ចុះ​ត្រជាក់ ​និង​ពិបាក​ក្នុង​ការ​ប្រកួត​ខ្លាំង​ណាស់។ ​ដោយ​ឡែក​ដំណើរ​ការ​ប្រកួត​វិញ​នៅ​តែ​ធ្វើ​តាម​ធម្មតា ​ដោយ​មាន​ក្រុម​ការងារ​ដើម្បី​សម្អាត​ព្រិល​ចេញ​ពី​ទីលាន។ ​តែ​គ្រប់​យ៉ាង​មិន​ល្អ​ទាំង​អស់​ទេ ព្រោះ​ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ពេក​កីឡាករ​ពិបាក​ក្នុង​ការ​ប្រកួត។

​ក្រោយ​ពី​ចប់​ការ​ប្រកួត Real Madrid ​លេង​បាន​ត្រឹម​ស្មើ ០- ០ ​នោះ ​លោក Zidane ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​ចេញ​មុខ​មក​និយាយ​ថា​៖ “វា​មិន​សម​ជា​ការ​ប្រកួត​បាល់ទាត់​ទេ ​នេះ​ជា​អារម្មណ៍​ដែល​យើង​ទទួល​បាន។ វា​គួរ​តែ​ផ្អាក​ការ​ប្រកួត​សិន រង់​ចាំ​ឱ្យ​អាកាស​ធាតុ​ល្អ​ជាង​នេះ។ ខ្ញុំ​នឹង​បន្ទោស​ការ​ប្រកួត​មួយ​នេះ ព្រោះ​អាកាស​ធាតុ​ពិត​ជា​មិន​ល្អ​មែន”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT