​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ Osasuna ​ក្នុង​លទ្ធផល ០-០ ​

​ក្រុម​យក្ស Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Osasuna ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​នៅ​ទឹក​ដី Osasuna ​គឺ​មាន​ករណី​ព្យុះ​ព្រិល​កើត​ឡើង ដែល​បណ្ដាល​ឱ្យ​មាន​ដំ​ទឹក​កក​ជា​ច្រើន​ក្នុង​ទីលាន។ ​មុន​ការ​ប្រកួត​ក្រុម​ការងារ​បាន​កាយ​វា​ចេញ​ផង​ដែរ ដើម្បី​ឱ្យ​ដំណើរ​ការ​ប្រកួត​បាន​ជា​ធម្មតា​។ ​យ៉ាងណាមិញ ​លទ្ធផល​វិញ ​គឺ​ក្រុម Real Madrid ​យក​បាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ពី​ស្មើ​ក្នុង​លទ្ធផល ​០-០។

​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Zidane ​កាន់​តែ​នៅ​ក្រោម​ពិន្ទុ​ក្រុម​លេខ​១ Atletico Madrid ​ច្រើន​មែនទែន​ហើយ ខណៈ​ដែល​ក្រុម Barcelona ​ឡើង​មក​លេខ​៣ ​ហើយ​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT