Pep ​បាន​ចាត់​ទុក Man Utd ​ជា​គូ​ប្រជែង​ធំ​បំផុត​រដូវ​កាល​នេះ

Pep Guardiola ​បាន​ដាក់​គោលដៅ​កែប្រែ​ប្រវត្តិសាស្ត្រ​របស់​ក្លឹប Manchester City ​ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ឈ្នះ​ក្លឹប Manchester United ​ឱ្យ​បាន។

ការ​ដាក់​គោលដៅ​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម ​ការពារ​តំណែង​ជើង​ឯក​នា​រដូវ​កាល​ថ្មី​នេះ។ ខណៈ​ដែល​មុន​បើក​រដូវ​កាល​លោក​បញ្ជាក់​ថា​មាន​តែ​៣​ក្លឹប​ប៉ុណ្ណោះ ​មាន​ឱកាស​ប្រជែង​យក​ពាន​គឺ Man Utd , Chelsea ​និង Liverpool ។ អ្នក​ចាត់​ក្រុម Man City ​រូប​នេះ ​បាន​និយាយ​ថា​គោលការណ៍​ដឹក​នាំ​ក្រុម​របស់​លោក គឺ​ចង់​ប្ដូរ​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​នេះ ​កុំ​ឱ្យ​ដូច​កាល​ពី​១០ ឬ​១៥​ឆ្នាំ​មុន។

“យើង​មាន​អ្នក​ជិត​ខាង​ដែល កាល​ពី​១០​ទៅ​១៥​ឆ្នាំ​មុន ពួកគេ​តែងតែ​ឈ្នះ​រហូត។ ខ្ញុំ​គិត​ថា ​ការ​ប្រកួត​ប្រជែង​ធំ​បំផុត​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​គឺ​ត្រូវ​ផ្លាស់​ប្ដូរ​អតីត​កាល​នេះ។ រដូវ​កាល​ដំបូង​របស់​ខ្ញុំ​នៅ​ទី​នេះ គឺ​ពិត​ជា​ឈឺ​ចាប់​ណាស់  យើង​ត្រូវ​ផ្លាស់ប្ដូរ​អតីត​កាល ដើម្បី​ឈាន​ឡើង​មួយ​កម្រិត​ទៀត”។ សម្ដី​របស់ Pep ។

ក្លឹប Manchester City ​ចាប់​ផ្ដើម​លេង​ល្អ ​បន្ទាប់​ពី​មាន​ម្ចាស់​ថ្មី​ជា​មហាសេដ្ឋី​ទិញ​យក​។ ក្រោយ​ពី​មាន​ម្ចាស់​ជា​អ្នក​មាន​មក ​ពួកគេ​បាន​នាំ​យក​កីឡាករ​ល្អ​ៗ​ជា​ច្រើន ​មក​រួម​ក្រុម​រហូត​មាន​ឱកាស​លើក​ពាន English Premier League ​និង​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន​នេះ៕ប្រភព៖ DailyMail

 

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT