ក្លឹបស្តេចស Real Madrid នឹងបើកការប្រកួតទល់ក្លឹប Osasuna នៅវេលាម៉ោង ០៣:០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ មករា ឆ្នាំ ២០២១ ដែលជាការប្រកួតជុំទី ១៨ នៅក្របខ័ណ្ឌ La Liga។
មុនឈានដល់ការប្រកួត ក្រុមដឹកនាំដោយលោក Zinedine Zidane ក៏បានបញ្ចេញសមាសភាពកីឡាករទាំង ២៣ រូបមកហើយដែរ ជាក់ស្តែងយើងឃើញថាមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ធៀបនឹងបញ្ជីកីឡាករដែលចូលរួមការប្រកួតប៉ះ Celta Vigo កាលពីជុំមុន។
នោះគឺការត្រលប់មកវិញរបស់ Sergio Ramos ដែលគេមានបញ្ហាឈឺពោះកាលពីប្រកួតមុន ហើយ Dani Carvajal បានបាត់ឈ្មោះទៅវិញ ដោយសារមានសភាពមិនស្រួល។ បញ្ជីឈ្មោះកីឡាករទាំងអស់មានដូចតទៅ៖ Courtois, Lunin, Altube; Militao, Sergio Ramos, Varane, Nacho, Marcelo, Odriozola. Mendy; Kroos, Modrić, Casemiro, Valverde, Odegaard, Isco; Hazard, Benzema, Asensio, Lucas Vázquez, Jović, Vini Jr. and Mariano៕