​ប្រចាំ​ឆ្នាំ ២០២០ អ្នក​កីឡាកាស ១០ រូប​នេះ កើប​បាន​ចំណូល​ច្រើន​បំផុត​ពី​សង្វៀន WWE

បើ​និយាយ​ដល់​វិស័យ​កីឡា​កាស​របស់​សហរដ្ឋអាមេរិក ជឿ​ថា​មាន​អ្នក​គាំទ្រ​ជា​ច្រើន ប្រាកដ​ជា​ស្គាល់​ John Cena, The Undertaker ឬ Randy Orton ដែល​កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ ពួក​គេ​នៅ​បន្ត​ឈរ​ជើង​លើ​សង្វៀន​នៅ​ឡើយ។

ចុះ​អ្នក​ដឹង​ទេ​ថា បើ​និយាយ​ពី​ចំណូល​ក្នុង​មួយ​ឆ្នាំៗ​វិញ តើ​បុគ្គល​ទាំង​នោះ​ទទួល​បាន​ខុស​គ្នា​ច្រើន​បែប​ណា?

បើ​តាម​របាយការណ៍​ពី The Mirror យើង​បង្ហាញ​ឈ្មោះ​អ្នក​កីឡាកាស ១០ រូប​រក​បាន​ចំណូល​ខ្ពស់​បំផុត​ដូច​ខាង​ក្រោម៖ (ប្រាក់​ចំណូល​គិត​ជា ផោន/ឆ្នាំ)

  • Dolph Ziggler – ១,២ លាន​ផោន
  • Kevin Owens – ១,៥ លាន​ផោន
  • The Undertaker – ១,៩ លាន​ផោន
  • The Miz – ១,៩ លាន​ផោន
  • Seth Rollins – ២,៣ លាន​ផោន
  • AJ Styles – ២,៧ លាន​ផោន
  • Randy Orton – ៣,៥ លាន​ផោន
  • Roman Reigns – ៣,៩ លាន​ផោន
  • John Cena – ៦,៦ លាន​ផោន
  • Brock Lesnar – ៩,៣ លាន​ផោន៕

ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT