ព្រះខ័នរាជស្វាយរៀងប្រកាស​ស៊ីញេកុងត្រាខ្សែការពារសញ្ជាតិអៀកឡង់​ Patrict Barrett

នៅ​ថ្ងៃ​នេះក្លិបបាល់​ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាស​ពី​ការ​ចុះ​កុងត្រាយក​ខ្សែ​ការពារ Patrict Barrett (Paddy)មក​ជួយក្រុម​ត្រៀម​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២១ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ខែ​មីនា​ខាងមុខ។

កីឡាករសញ្ជាតិអៀឡង់ ធ្លាប់លេងឱ្យក្លិប Dundee United, Waterford, Galway United F.C., Dundalk និង​ក្លិប​ក្នុង​លីគ​អាមេរិក​FC Cincinnati និង​ ក្លិប​Indy Eleven ដែល​ជាក្លិប​លេង​ក្នុង​លីគ USL Championship នៅ​រដ្ឋ Indiana សហរដ្ឋអាមេរិក។

Patrict Barrett គឺ​ជា​កីឡាករកូតាបរទេស​ទី​៤​ហើយ​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង ខណៈ​កីឡាករ​ដទៃ​ទៀត​មាន​ដូចជា ៖ Thiago Santos, Privat Mbarga, Daisuke Kobayashi ។

រូបថត៖Preah Khan Reach Svay Rieng FC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT