Zidane ​មិន​អាច​និយាយ​ថា Hazard ​អាច​លេង​ពេញ​៩០​នាទី ឬ​អត់​នោះ​ទេ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​ជា​សះស្បើយ​ពី​របួស​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​បង្ហាញ​ទម្រង់​លេង​ល្អ ​និង​ពេញ​លេញ​១០០​%​នោះ​ទេ ដោយ​ត្រូវ​មើល​តាម​ពេល​វេលា​សិន។​

​ក្នុង​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​វិញ ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ដែរ​ថា​៖ “ខ្ញុំ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​គាត់​អាច​លេង​បាន​ដល់​៩០​នាទី​។ យើង​នឹង​ទៅ​ម្ដង​បន្តិច​ៗ ​គាត់​នៅ​ជាមួយ​យើង​នឹង​បាន​ហ្វឹកហាត់​ដិតដល់។ ​យើង​នឹង​បាន​ឃើញ​សម្រាប់​ការ​ប្រកួត​នៅ​យប់​នេះ”។

​ក្រុម Real Madrid ​កំពុង​ឈរ​នៅ​លេខ​២​ក្នុង​តារាង La Liga ​ដោយ​ចាញ់​ពិន្ទុ​ក្រុម AT Madrid ​២​ពិន្ទុ ​ហើយ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​ដល់​ទៅ​២​ប្រកួត​ទៀត​ឯ​ណោះ។ ​កត្ដា​ដាច់​ឆ្ងាយ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​លោក Zidane ​បាន​ដាក់​ថា​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​មិន​អាច​បរាជ័យ​បាន​នោះ​ទេ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT