ខ្សែ​ការពារ Juventus ​ម្នាក់ ​តេស្ដ​វិជ្ជមាន​កូវីដ​១៩ ​

​ខ្សែ​ការពារ  Matthijs de Ligt ​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩ ​មិន​អាច​ជួយ​ក្រុម Juventus ​ប្រកួត​ជាមួយ​ក្រុម Sassuolo ​បាន​ទេ ​នៅ​ចុង​សប្ដាហ៍​នេះ​។

​កីឡាករ​ហុល្លង់​ខាង​លើ​នេះ​លេង​ពេញ​៩០​នាទី​តែ​ម្ដង​ឱ្យ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម AC Milan ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​កន្លង​ទៅ​នេះ ប៉ុន្តែ​ពេល​នេះ​រូបគេ​ត្រូវ​នៅ​ដោយ​ឡែក​សិន​ទៅ​ហើយ ​ក្រោយ​ពី​រក​ឃើញ​ថា​មាន​ផ្ទុក​កូវីដ​១៩។ ​ដោយ​នេះ​ជា​កីឡាករ​ទី​៣​ហើយ​របស់​ក្រុម Juventus ​ដែល​រក​ឃើញ​ថា​មាន​ឆ្លង​មេរោគ ដោយ​កីឡាករ​២​នាក់​ទៀត​នោះ​គឺ Alex Sanndro ​និង Juan Cuadrado ​។

នេះ​ជា​កង្វល់​ធំ​មួយ​សម្រាប់​ក្រុម​របស់​លោក Pirlo ​ព្រោះ​ថា​កីឡាករ​ដែល​ឆ្លង​មេរោគ​នេះ សុទ្ធ​តែ​ជា​កីឡាករ​ជម្រើស​ដំបូង​ក្នុង​ក្រុម​ស្រាប់​ផង​ដែរ។ ​មួយ​វិញ​ទៀត ​ការ​ប្រកួត​ទល់​ក្រុម Sassuolo ​នេះ​ទៀត​សោត​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ព្រោះ​ក្រុម​នេះ​កំពុង​លេង​បាន​យ៉ាង​ល្អ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT