បរាជ័យក្រោមថ្វីជើង Atletico Madrid យប់មិញនេះ អាចនឹងធ្វើឱ្យក្លឹប Real Madrid គិតឡើងវិញ ក្នុងការចំណាយលុយច្រើនដើម្បីទិញកីឡាករថ្មីចូលហើយ។
ប៉ុន្មានរដូវកាលចុងក្រោយនេះ Real Madrid ដែលធ្លាប់តែជាក្លឹបចាយលុយរាប់លានដុល្លារមួយឆ្នាំៗ បែរជាខកខានមិនចាយលុយច្រើននោះវិញនោះទេ។ ពួកគេបានកោះហៅកីឡាករក្មេងៗជាច្រើន ហើយទិញតែកីឡាករក្មេងៗប៉ុណ្ណោះ ខណៈដែលកីឡាករល្បីៗមួយចំនួនដែលមានតម្លៃខ្លួនខ្ពស់ បែរជាមិនសម្រេចចិត្តទិញចូលហើយ។
ស្របពេលរដូវកាលនេះ អវត្តមានកីឡាករជើងស៊ុត Cristiano Ronaldo ផង ហើយក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីផង ក្លឹប Real Madrid បានរបូតពានរង្វាន់ UEFA Super Cup ១ទៅហើយយប់មិញ។ ការបង្ហាញទម្រង់លេងមិនល្អនេះដែរ អាចនឹងធ្វើឱ្យលោក Perez ប្រធានក្លឹប Real ពិចារណាទិញចូលកីឡាករថ្មីហើយ ស្របពេលដែល Bale និង Benzema នៅមិនទាន់ល្អគ្រប់គ្រាន់សម្រាប់ក្រុមឡើយ។
គេមិនទាន់បញ្ជាក់ច្បាស់ថានរណាជាគោលដៅរបស់ក្លឹប Real Madrid ឡើយ ប៉ុន្តែរដូវកាលមុនក្លឹបមួយនេះ ចង់បាន Neymar របស់ក្លឹប PSG ជាខ្លាំង ប៉ុន្តែក្រុមអ្នកមាននៅបារាំង មិនចាប់អារម្មណ៍ចំពោះសំណើរបស់ពួកគេឡើយ៕ប្រភព៖ DailyMail