Klopp ​ថា​មិន​ដែល​ជួប​ការ​ប្រកួត​ជាមួយ​ក្រុម​ស្ទើរ​បទ​ពិសោធ​បែប​នេះ​ទេ​

​លោក Jurgen Klopp ​ថា​លោក​មិន​ដែល​មាន​អារម្មណ៍​ដូច​នេះ​ទេ ដែល​ត្រូវ​ដឹក​នាំ​ក្រុម​ធំ​ប៉ះ​ជាមួយ​យុវជន​ដែល​ស្ទើរ​បទ​ពិសោធ​ខ្លាំង​បែប​នេះ​ទេ​។

​ឈុត​ធំ Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម​យុវជន​របស់ Aston Villa ​ក្នុង​លទ្ធផល ៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។ ​ម្ចាស់​ផ្ទះ Aston Villa ​ត្រូវ​ប្រើ​យុវជន​សុទ្ធ​សម្រាប់​ការ​ប្រកួត​នេះ ​ក្រោយ​ពី​សមាជិក​របស់​ខ្លួន​នៅ​ឈុត​ធំ​ឆ្លង​កូវីដ​១៩​ច្រើន​ខ្លាំង​ពេក ​មិន​អាច​ចេញ​លេង​បាន។​

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ លោក Klopp ​បាន​ហៅ​ការ​ប្រកួត​នេះ​ថា​៖ “ជា​លើក​ដំបូង​ក្នុង​ការ​ដឹក​នាំ​ក្រុម​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដែល​មាន​ការ​ប្រកួត​ណា​បែប​នេះ​ទេ ​ដែល​ត្រូវ​លេង​ជាមួយ​ក្រុម​មិន​ទាន់​ពី​បាល់ទាត់​ច្បាស់​ផង​នោះ​។ យុវជន​របស់ Aston Villa ​ធ្វើ​បាន​ល្អ​ហើយ​សម្រាប់​ការ​ប្រកួត​នេះ​”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT