Bayern Munich ​បរាជ័យ​ក្រោម​ថ្វី​ជើង ​Mönchengladbach  ​៣-២ ​

​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Mönchengladbach ​ក្នុង​លទ្ធផល ៣-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់​នៅ​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​ប៉េណាល់ទី​បាន​១​គ្រាប់​នៅ​នាទី​ទី​២០ ​មុន​ពេល Goretzka ​ថែម​បាន​​គ្រាប់​ទី​២​ទៀត​ឱ្យ​ក្រុម​ភ្ញៀវ Bayern Munich ​។ ​យ៉ាងណាមិញ ​ម្ចាស់​ផ្ទះ Mönchengladbach ​ក៏​ព្យាយាម​វាយ​សម្រុក​វិញ​រហូត​រក​បាន​៣​គ្រាប់​យក​ឈ្នះ​តែ​ម្ដង​ដោយ Hofmann ​​២​គ្រាប់​ នៅ​នាទី​៣៥ និង​៤៥ ​ហើយ​១​គ្រាប់​ទៀត​ដោយ Neuhaus ​នៅ​នាទី​៤៩។

បរាជ័យ​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម Bayern Munich ​ប្រឈម​ធ្លាក់​មក​លេខ​២​ក្នុង​តារាង Bundesliga ​ហើយ ​ប្រសិន​បើ​ក្រុម RB Leipzig ​អាច​ទទួល​បាន​ជ័យជម្នះ​នៅ​ការ​ប្រកួត​សប្ដាហ៍​ទី​១៥៕​ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT