Liverpool ​យក​ឈ្នះ​យុវជន Aston Villa ​៤-១ ​ឡើង​វគ្គ​បន្ដ FA Cup ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​នៅ​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ម្ចាស់​ផ្ទះ Aston Villa ​ប្រើ​ប្រាស់​តែ​ឈុត​យុវជន​ប៉ុណ្ណោះ ដោយសារ​តែ​កីឡាករ​ក្រុម​ធំ​របស់​ខ្លួន​ឆ្លង​មេរោគ​កូវីដ​១៩​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ។ ​ដាក់​ក្មេង​ៗ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម Liverpool ​មាន​ឱកាស​ក្នុង​ការ​គ្រប់​គ្រង​ការ​ប្រកួត​នេះ រហូត​រក​គ្រាប់​បាល់​បាន​ដល់​ទៅ ​៤​គ្រាប់​ទល់​នឹង​១​គ្រាប់​ប៉ុណ្ណោះ។

​នេះ​ជា​ការ​សងសឹក​វិញ​ផង​ដែរ​សម្រាប់​ក្រុម Liverpool ​ដោយសារ​តែ​ទឹក​ដី Aston Villa ​នេះ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០២០​កន្លង​ទៅ ​ពួកគេ​បាន​បំបាក់​ក្រុម​របស់​លោក Klopp ​ដល់​ទៅ ​៧-២ ​ឯ​ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT