ខ្សែប្រយុទ្ធវ័យក្មេងកូនកាត់ថៃអង់គ្លេស Jude Soonsup-Bell នឹងមានឱកាសបង្ហាញខ្លួនក្នុងក្រុមឈុតធំតោខៀវ Chelsea នៅពេលដែលក្រុមលេងក្នុងពានរង្វាន់ FA Cup ជុំទី៣ ជាមួយក្លិប Morecambe ។
Jude គឺជាកីឡាករវ័យក្មេងកំពុងធ្វើបានល្អនៅ Chelsea ពេលដែលកីឡាករវ័យ១៧ឆ្នាំរូបនេះលេងក្នុងឈុត U-18 របស់ក្លិប ក្នុងក្របខ័ណ្ឌ Premier League U-18 និងពាន Youth FA Cup។
កាលពីថ្មីៗនេះ! ក្នុងការប្រកួតជាមួយក្លិប Barnsley U-18 ក្នុងពាន Youth FA Cup កីឡាកររូបនេះស៊ុតបញ្ចូលទី៤គ្រាប់ ជួយក្រុម U18 Chelsea ឡើងទៅវគ្គបន្ត។ គ្រូបង្វឹកឈុតធំលោក Frank Lampard បានសម្រេចចិត្តកោះហៅកីឡាករ៥នាក់ពីក្រុមបម្រុងមកចូលរួមហ្វឹកហាត់ជាមួយឈុតធំត្រៀមប្រកួតជាមួយ Morecambe ពីព្រោះលោកចង់ឲ្យកីឡាករឈុតធំមួយចំនួនសម្រាក ហើយផ្ដល់ឱកាសឲ្យយុវជន។

BURTON-UPON-TRENT, ENGLAND – OCTOBER 30: Jude Soonsup-Bell of Chelsea shoots for goal during the Chelsea U18 v Manchester United U18 FA Youth Cup Semi-Final match at St Georges Park on October 30, 2020 in Burton-upon-Trent, England. (Photo by Clive Howes – Chelsea FC/Chelsea FC via Getty Images)
កីឡាករយុវជន៥នាក់ដែលកោះហៅមកហ្វឹកហាត់មាន ៖Tino Anjorin, Lewis Bate, Henry Lawrence, Tino Livramento និង Jude Soonsup-Bell ហ្នឹងឯង។