លោក Zidane អ្នកចាត់ការក្រុម Real Madrid កំពុងស្ថិតនៅដោយឡែក ក្រោយពីលោកបានប៉ះពាល់ជាមួយអ្នកមានផ្ទុកមេរោគកូវីដ១៩។
ការធ្វើតេស្ដលើកទី១របស់លោកចេញមកអវិជ្ជមាន ប៉ុន្តែត្រូវនៅដោយឡែកសិនមិនអាចដឹកនាំក្រុមហ្វឹកហាត់បានទេកាលពីម្សិលមិញ។ មួយវិញទៀតការប្រកួតនាពេលខាងមុខនេះ ក៏លោកមិនអាចឈរបញ្ជាកូនក្រុមបានដែរ។ លោកត្រូវការពេល១០ថ្ងៃដើម្បីនៅដោយឡែកសិន តាមដានក្រែងមានឆ្លងមេរោគកូវីដ១៩។
នេះមានន័យថាក្រុម Real Madrid នឹងលេងដោយគ្មានវត្តមានអ្នកចាត់ការរបស់ខ្លួន ក្នុងការប្រកួតទល់ក្រុម Osasuna នាចុងសប្ដាហ៍នេះ និងការប្រកួតទល់ក្រុម Athletic Club ក្នុងពានរង្វាន់ Supercopa de Espana នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ៕

新华社照片,路透,2019年12月19日 (体育)(10)足球——西甲“国家德比”:巴萨平皇马 12月18日,皇家马德里队主教练齐达内在场边观赛。 当日,在2019-2020赛季西班牙足球甲级联赛第10轮比赛中,巴塞罗那队主场以0比0与皇家马德里队战平。 新华社/路透
ប្រភព៖ Marca