មូលហេតុ​អ្វី Aston Villa ​ប្រើ​ប្រាស់​ឈុត U23 ​លេង​ទល់ Liverpool ?

ក្រុម Aston Villa ​នឹង​ប្រើប្រាស់​យុវជន U23 ​របស់​ខ្លួន​ដើម្បី​លេង​ទល់​ក្រុម Liverpool ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​នៅ​រាត្រី​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Aston ​មិន​អាច​ប្រើប្រាស់​ឈុត​ធំ​របស់​​ខ្លួន​បាន​ទេ ដោយសារ​តែ​ពួកគេ​មាន​ករណី​ផ្ទុះ​មេរោគ​កូវីដ​១៩​ច្រើន​។ ដោយសារ​តែ​ការ​ប្រកួត​តម្រូវ​ឱ្យ​បន្ដ​ទៅ​មុខ ​នោះ​ក្រុម​មួយ​នេះ​មាន​តែ​ជម្រើស​មួយ​គត់ គឺ​ប្រើប្រាស់​ឈុត U23 ​របស់​ខ្លួន​ប៉ុណ្ណោះ។ ​

​ខណៈ​ដែល​ការ​ប្រកួត​គូ​ផ្សេង​ទៀត​ដូចជា Southampton ប៉ះ​ក្រុម ​Shrewsbury ​វិញ ​ត្រូវ​បាន​ផ្អាក​សិន ដោយសារ​តែ​គូ​នេះ​គឺ​មាន​កីឡាករ​ក្លឹប​ទាំង​សង​ខាង​មាន​ផ្ទុក​មេរោគ​កូវីដ​១៩៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT