ក្លឹប Aston Villa បានប្រកាសជាផ្លូវការតែម្ដង ថានឹងមិនស្ដាប់សំណើពីក្លឹបណាទាំងអស់សម្រាប់ខ្សែប្រយុទ្ធ Jack Grealish នាខែមករាដើមឆ្នាំ២០២១នេះ។
កីឡាករឆ្នើមខាងលើនេះទើបតែបន្ដកុងត្រា៥ឆ្នាំជាមួយក្រុម Aston Villa កាលពីរដូវក្ដៅកន្លងទៅនេះទេ ជាមួយតម្លៃពលកម្ម១សែនផោនក្នុង១សប្ដាហ៍។ តែបើទោះជាទើបតកុងត្រាមែន ក៏នៅតែមានក្លឹបជាច្រើនចាប់អារម្មណ៍លើរូបគេផងដែរ។ ជាក់ស្ដែង Man Utd ដែលតាមទិញជាយូរមកហើយនោះតែម្ដង។ ពួកគេមានគម្រោងស្នើទិញម្ដងទៀតជាមួយតម្លៃ៨០លានផោន។
ជាមួយ Man Utd នេះដែរ ក៏មានក្រុមមួយទៀតគឺ Man City បានបង្ហាញចំណាប់អារម្មណ៍ផងដែរ។ ក្រុមរបស់លោក Pep ដែលកំពុងខ្សត់ខ្សែប្រយុទ្ធផងនោះ ចង់បានកីឡាករអង់គ្លេសខាងលើនេះមកជួយក្រុម ក្រោយពីឃើញរូបគេលេង១៥ប្រកួត រកបាន៥គ្រាប់ និងបញ្ជូនបាល់បាន៧គ្រាប់នារដូវកាលនេះ៕
ប្រភព៖ DailyMail