Simeone ​៖ យើង​នឹង​រក​ដំណោះស្រាយ​នេះ​ដែល​លេង​ចាញ់​ក្រុម​លីគ​ទី​៣

​ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ​ដែល​ក្រុម Atletico Madrid ​លេង​ចាញ់​ក្រុម Cornella ​នៅ​លីគ​ទី​៣ ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​។

​AT Madrid ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​ពិត​ជា​ពិបាក​លេង​មែនទែន​ក្នុង​ពាន​រង្វាន់ Cup ​របស់​អេស្ប៉ាញ ពោល​គឺ​ពួកគេ​តែងតែ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្សោយ​ៗ​ជា​និច្ច។ ​ជាមួយ​គ្នា​នេះ​ដែរ ​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Cornella ​មក ​ពេល​នេះ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​ថា​ត្រូវ​ស្វែង​រក​ហេតុផល​សម​ស្រប​មួយ​ហើយ​ចំពោះ​បញ្ហា​កើត​ឡើង​ដដែល​ៗ​នេះ​។

​Simeone ​បាន​និយាយ​ថា​៖ “យើង​នឹង​មើល​ទៅ​លើ​ដំណោះស្រាយ​សម្រាប់​រដូវ​កាល​ក្រោយ ​បើ​សិន​ជា​ខ្ញុំ​នៅ​ទី​នេះ​បន្ដ​ទៀត។ បាល់​ទាត់​ពិត​ជា​ផ្លាស់​ប្ដូរ​ច្រើន​ណាស់ ប៉ុន្តែ​អ្នក​ត្រូវ​បើក​ចិត្ត​ដើម្បី​ទទួល​វា​។ យើង​ត្រូវ​តែ​ទទួល​ចំពោះ​អ្វី​ដែល​ក្លឹប​នឹង​សម្រេច​ចិត្ត”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT