Bonucci ៖ Juventus ​គ្រប់គ្រង​ការ​ប្រកួត​តាំង​ពី​ដំបូង​ដល់​ទី​បញ្ចប់​

​ខ្សែ​ការពារ ​Leonardo Bonucci ​បាន​អះអាង​ថា​ក្រុម Juventus ​បាន​គ្រប់គ្រង​ការ​ប្រកួត​ពេញ​៩០​នាទី​តែ​ម្ដង ​ក្នុង​ការ​ប៉ះ AC Milan ​នៅ​យប់មិញ​នេះ​។

​ក្រុម Juventus ​បាន​យក​ឈ្នះ​លើ​ក្រុម AC Milan ​ក្នុង​លទ្ធផល ៣-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​នៅ​យប់មិញ​នេះ​។ ​ដោយ​នេះ ​ក៏​ជា​ការ​ប្រកួត​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​សោះ​របស់​ក្រុម AC Milan ​នៅ​រដូវ​កាល​នេះ​ដែរ ​ក្រោម​ថ្វី​ជើង​ក្រុម​សេះ​បង្កង់​នេះ។ ​

ក្រោយ​ចប់​ការ​ប្រកួត Bonucci ​បាន​និយាយ​ដែរ​ថា​៖ “យើង​មក​ទី​នេះ​ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​មួយ។ យើង​បាន​ធ្វើ​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​នេះ​ចាប់​តាំង​ពី​ចាប់​ផ្ដើម​រហូត​ដល់​ចប់​ការ​ប្រកួត។ យើង​ការពារ​បាន​ល្អ ​ដោយ​របូត​តែ​១​គ្រាប់​ប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវការ​សម្រាប់​ការ​ប្រកួត​ខាង​មុខ​ៗ​ទៀត”៕

ប្រភព៖ Football-Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT