Ole ​ចាត់​ទុក Man City ​ជា​ក្រុម​ល្អ​បំផុត​នៅ​អង់គ្លេស​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Man City ​ក្នុង​លទ្ធផល ២-០​​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Carabao Cup ​នៅ​យប់មិញ​នេះ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ហើយ លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ថា​បច្ចុប្បន្ន​នៅ​អង់គ្លេស ​ក្រុម​ដែល​ល្អ​ជាង​គេ​នោះ​គឺ Manchester City ​ហើយ។ ​Man City ​អាច​រក​គ្រាប់​បាល់​បាន​ល្អ​ៗ​ជា​ច្រើន បើ​ទោះ​ជា​ពួកគេ​អវត្តមាន​កីឡាករ​ច្រើន​នាក់​ក្ដី។ ​នេះ​ស​បញ្ជាក់​ថា​ពួកគេ​ជា​ក្រុម​ល្អ​បំផុត​មួយ​នៅ​អង់គ្លេស។ ​លោក Ole ​ក៏​បាន​អះអាង​ដែរ​ថា​បិសាច​ក្រហម​នៅ​ល្អ​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម Man City ​។

​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម Man Utd ​នេះ​ហើយ ​គឺ​ក្រុម​របស់​លោក Pep ​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម Spurs ​នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT