ក្រុម​លេខ ១ នៅ La Liga ត្រូវ​ក្រុម​នៅ​លីគ​លំដាប់​ ៣ ទម្លាក់​ចេញ​ពី Copa del Rey យប់​មិញ

ការ​ប្រកួត​ជុំ​ទី ២ នៅ​ពាន​រង្វាន់ Copa del Rey យើង​បាន​រក​ឃើញ​ក្រុម​ដែល​ទទួល​ជ័យជម្នះ​ត្រូវ​ឆ្ពោះ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ហើយ។ ក្នុង​ចំណោម​ប្រកួត​ជា​ច្រើន​គូ​កាល​ពី​យប់​មិញ ជា​លទ្ធផល​ក៏​ភ្ញាក់ផ្អើល​សម្រាប់​ក្រុម​ខ្លាំង​នៅ La Liga នោះ​គឺ Atletico Madrid បែរ​ជា​ទទួល​រង​បរាជ័យ។

ក្រុម​ដឹកនាំ​ដោយ​លោក Diego Simeone ដែល​ប្រើប្រាស់​ប្រព័ន្ធ​លេង ៤-៤-២ បាន​បរាជ័យ​ដោយ​លទ្ធផល ក្រុម​ថ្វី​ជើង​របស់​ក្រុម​ស្ថិត​នៅ​លីគ​លំដាប់​ទី ៣ របស់​អេស្ប៉ាញ​គឺ Cornella។

ការ​ប្រកួត​បាន​កើត​មាន​គ្រាប់​បាល់​នៅ​នាទី​ទី ៧ ដោយ​ខ្សែ​ការពារ​ Adrian Jimenez របស់​ក្រុម​ម្ចាស់​ផ្ទះ ហើយ​រហូត​ដល់​នាទី ៦៣ មាន​ការ​ពិន័យ​កាត​ក្រហម​ដល់​សំណាក់​កីឡាករ Atletico និង​បន្ត​ការ​លេង ១០-១១ រហូត​ដល់​បញ្ចប់​ការ​ប្រកួត ជាមួយ​លទ្ធផល ១-០៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT