(វីដេអូ) Man City យក​ឈ្នះ Man Utd ​ឡើង​ទៅ​ជួប Spurs នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន EFL Cup

ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Old Trafford កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​ហើយ​សម្រាប់​វគ្គ ៤ ក្រុម​ចុង​ក្រោយ រវាង​ក្រុម​បិសាច​ក្រហម Man Utd និង​មេឃ​ខៀវ Man City។ ជា​លទ្ធផល​ក្រុម​ភ្ញៀវ​បាន​យក​ឈ្នះ ២-០ ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ ពី​ដំបូង​ឡើយ​ត្រូវ​បាន​គេ​ជឿ​ថា United អាច​នឹង​ទទួល​ជ័យជម្នះ ព្រោះ​សមាសភាព​សំខាន់ៗ​របស់ City តាំង​ពី​តំបន់​ការពារ ដល់​ប្រយុទ្ធ​ជាប់​គាំង​ដោយសារ​ជំងឺ COVID-19 ច្រើន តែ​ចុង​ក្រោយ​ប្រព័ន្ធ​លេង ៣-៥-២ របស់​លោក Pep នៅ​តែ​អាច​យក​ឈ្នះ​ដដែល។

គ្រាប់​បាល់​បើក​ឆាក​ដំបូង​កើត​ឡើង​នៅ​នាទី ៥០ ធ្វើ​បាន​ដោយ John Stones ហើយ​រហូត​ដល់​នាទី ៨៣ ទើប​ខ្សែ​បម្រើ Fernandinho រក​បាន​មួយ​គ្រាប់​បន្ថែម​ទៀត និង​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា ការ​ប្រកួត EFL Cup វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ Tottenham និង Man City ​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ មេសា ឆ្នាំ ២០២១ វេលា​ម៉ោង ១០:០០ នាទី​យប់ ដែល​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT