ក្រោយ Cuadrado រក​ឃើញ​ផ្ទុក​ជំងឺ COVID-19 ​ថ្ងៃ​នេះ តើ​ប្រកួត Juve-Milan នឹង​ប្រព្រឹត្តិ​ទៅ​ដែរ​ទេ?

កាល​ពី​ថ្ងៃ​ម្សិល​មិញ​កីឡាករ​របស់​ក្លឹប Juventus ម្នាក់​គឺ Alex Sandro បាន​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ហើយ​នៅ​ថ្ងៃ​នេះ​បាន​រក​ឃើញ Juan Cuadrado ម្នាក់​ទៀត​ហើយ​ដែល​ទទួល​លទ្ធផល​វិជ្ជមាន។

ជាមួយ​នឹង​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​កើត​មាន​ចម្ងល់​ថា តើ​ការ​តេស្ត​ខាង​លើ​អាច​ប៉ះពាល់​ដល់​ការ​ប្រកួត​របស់​ក្លឹប Juventus និង AC Milan ដែល​ត្រូវ​លេង​នៅ​វេលា​ម៉ោង ០២:៤៥ នាទី​រំលង​អាធ្រាត្រ​យប់​នេះ​ដែរ​ឬ​យ៉ាង​ណា?

យ៉ាងណាមិញ​បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​ផ្នែក​ជំងឺ COVID-19 លោក Matteo Marnati លោក​បាន​ធានា ៩៩,៩ ភាគរយ គឺ​ការ​ប្រកួត​នៅ​ព្រឹក​ស្អែក​នឹង​អាច​ដំណើរការ​ទៅ​បាន​ជា​ធម្មតា ពោល​នឹង​ពុំ​មាន​ការ​លុប​ចោល​ដូច​ប្រកួត Napoli-Juventus ពេល​មុន​នោះ​ទេ។

លោក​ថា​ក្នុង​ករណី​ត្រឹម​កម្រិត​នេះ ពុំ​ទាន់​ឈាន​ដល់​ការ​ត្រូវ​អនុវត្ត​វិធានការ​បិទ​ទីក្រុង​ឬ​ហាម​មិន​ឲ្យ​កីឡាករ​ក្នុង​ទីក្រុង Turin ចាកចេញ​ទៅ​ទីក្រុង Milan នោះ​ឡើយ លើកលែង​ណា​តែ​ការ​តេស្ត​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ឃើញ​ថា​មាន​សភាព​ផ្ទុះ​ខ្លាំង​ដែល​មិន​អាច​គ្រប់គ្រង​បាន៕

ប្រភព៖ Football-Italia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT