ប្រាក់​រង្វាន់​ពាន EFL Cup បាន​តិច​អ៊ីចឹង​តើ ទើប​ក្រុម​ខ្លះ​លេង​មិន​សូវ​ខំ​សោះ

ការ​ប្រកួត​ពាន​រង្វាន់ EFL Cup ឬ Carabao Cup ​បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម Tottenham Hotspur បាន​កក់​កៅអី​កាល​ពី​យប់​មិញ ហើយ​នៅ​រង់ចាំ​គូ​ប្រជែង​របស់​ខ្លួន​រវាង​ក្លឹប Man City និង Man Utd។

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា នៅ​ការ​ប្រកួត​ពាន​មួយ​នេះ ក្រុម​ដែល​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន? បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក សម្រាប់​ពាន EFL Cup ​ក្រុម​ឈ្នះ​ជើង​ឯក​បាន​ប្រាក់​រង្វាន់​តែ ១០០ ០០០ ផោន​ឬ​ជាង ១៣៦ ០០០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្រុម​លេខ ២ បាន ៥០ ០០០ ផោន ឬ​ជាង ៦៨ ០០០ ដុល្លារ។

ទំហំ​ប្រាក់​រង្វាន់​នេះ គឺ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​ប្រកួត​នៅ​ពាន​ខ្នាត​ធំ​ដូច​ជា Premier League ឬ Champions League និង Europa League ជា​ដើម បាន​ដល់​ខ្ទង់​រាប់​លាន​ផោន​ឯ​ណោះ។ ប៉ុន្តែ​បើ​និយាយ​ពី​ចំណូល​ដែល​ក្លឹប​ទទួល​បាន​ពី​ការ​លក់​សំបុត្រ ក៏​ច្រើន​គួរសម​ដែរ ប្រសិន​ណា​អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​វិញ៕

ប្រភព៖ Sportekz

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT