ទាល់​ខ្លាំង​អ៊ីចឹង​សោះ ទើប Man City ស៊ូ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម Kevin De Bruyne

ក្លឹប Manchehster City ត្រូវ​បាន​គេ​រាយការណ៍​ថា ព្រម​ផ្តល់​កុងត្រា​ថ្មី​រយៈ​ពេល ៥ ឆ្នាំ​បន្ថែម​ទៀត​ដល់​កីឡាករ Kevin de Bruyne ប៉ុន្តែ​ចម្លើយ​ពី​ការ​សម្រេច​ចិត្ត គឺ​មិន​យល់​ព្រម​នោះ​ទេ។

នោះ​ក៏​ដោយសារ​តែ​ក្នុង​កុងត្រា​ថ្មី ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៨ សម្រាប់​កីឡាករ​បែលហ្សិក គេ​ទទួល​បាន​ថ្លៃ​ពលកម្ម​ទាប​ជាង​មុន ទើប​គេ​បដិសេធ​មិន​ទម្លាក់​ចុងប៊ិច​ចុះ​ហត្ថលេខា។

យ៉ាងណាមិញ​នៅ​ពី​ក្រោយ​នោះ​ក៏​ដោយសារ​មាន​ហេតុផល​សំខាន់​មួយ​ដូច​គ្នា មូលហេតុ​ដែល City កាត់​បន្ថយ​ថ្លៃ​ពលកម្ម De Bruyne ព្រោះ​ចង់​ទាញ​ការ​ចំណាយ​ខ្លះ​មក​ប៉ះប៉ូវ​លើ​ការ​ចរចា​ថ្លៃ​ពលកម្ម​ជាមួយ Lionel Messi។

ជា​រួម​ប្រសិន Man City ចាយ ២៨០ ០០០ ផោន/សប្តាហ៍​សម្រាប់ De Bruyne ហើយ​ថែម​ដល់​ជិត ១ លាន​ផោន​សម្រាប់ Messi ទៀត​នោះ វា​គឺ​ជា​បញ្ហា​ស្មុគស្មាញ​មួយ​សម្រាប់ City ដែល​ត្រូវ​ទទួល​បន្ទុក​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​រាតត្បាត COVID-19៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT