Redknapp ​ថា Spurs ​មាន​សមត្ថភាព​គ្រប់គ្រាន់​ឈ្នះ​ពាន​ Carabao Cup ​

​Jamie Redknapp ​ជឿ​ជាក់​ថា​ក្រុម Spurs ​អាច​ឈ្នះ​ពាន​រង្វាន់ Carabao Cup ​បាន​នៅ​រដូវ​កាល​នេះ ​ដើម្បី​បញ្ចប់​កំណត់ត្រា​មិន​ឈ្នះ​ពាន​សោះ​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ។

​ក្រុម​របស់​លោក Jose Mourinho ​បាន​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup ​បាន​ហើយ ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Brentford ​ក្នុង​លទ្ធផល ​២-០ ​កាល​ពី​យប់​មិញ​នេះ​។ ​ក្រុម​នៅ​ទីក្រុង​ឡុង​នេះ ​នឹង​ប៉ះ​ក្រុម Man Utd ឬ Man City ​ដោយ​ពួកគេ​ត្រូវ​ប្រកួត​គ្នា​នៅ​រាត្រី​នេះ​សិន។

យ៉ាងណាមិញ ​Jamie Redknapp ​ដែល​ជា​អតីត​កីឡាករ Spurs ​ផ្ទាល់​មាន​យោបល់​ថា​៖ “ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​នេះ ​យើង​អាច​បញ្ចប់​ការ​រង់ចាំ​ពាន​រង្វាន់​បាន​ហើយ ទោះ​ប៉ះ​ក្រុម​ណា​ក៏​ដោយ។ ​អ្នក​ឈ្នះ​ពាន​ត្រូវ​ឈ្នះ​ក្រុម​ខ្លាំង​ឱ្យ​បាន ​ហើយ​ច្បាស់​ណាស់ Spurs ​ពេល​នេះ ​បាន​បង្ហាញ​រួច​ទៅ​ហើយ​ថា​ពួកគេ​មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ជាមួយ​ទម្រង់​លេង​យ៉ាង​ល្អ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT