Real Madrid ​រង​ការ​ឈឺ​ចាប់​បាត់​ពាន​មួយ​បើក​រដូវ​កាល​នេះ​ហើយ

Real Madrid ​បាន​យក​បរាជ័យ​ក្រោម​ថ្វី​ជើង Atletico Madrid  ៤-២ ​នា​ការ​ប្រកួត​ពាន​រង្វាន់​បើក​រដូវ​កាល UEFA Super Cup ​យប់មិញ​នេះ។

អធិរាជ​ស ​ដែល​បាត់​បង់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ​មិន​អាច​ធ្វើ​អ្វី​ក្រុម​ជិត​ខាង AT Madrid ​បាន​ឡើយ ​ពោល​គឺ​ត្រឹម​បញ្ចប់​ក្នុង​លទ្ធផល ២-២ ​នៅ​៩០​នាទី។ ឈាន​ដល់​ម៉ោង​បន្ថែម​២​ដង ​ក្រុម​របស់​លោក Simeone ​រក​បាន​២​គ្រាប់​បន្ថែម​ទៀត ​ដើម្បី​យក​ឈ្នះ​លើ Real Madrid ​លើក​ពាន Super Cup ​យប់មិញ​នេះ​តែ​ម្ដង។

បរាជ័យ​យប់មិញ​នេះ​ដែរ ​លោក Lopetegui ​ដែល​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្លឹប Real Madrid ​ទទួល​បាន​កំណត់ត្រា​អាក្រក់​មួយ​ហើយ ​ដោយ​ជាប់​ឈ្មោះ​ជា​អ្នក​ចាត់ការ​ដំបូង​ដែល​របូត​៤​គ្រាប់​ក្នុង​ការ​ដឹកនាំ​ប្រកួត​ផ្លូវការ​ទី​មួយ​គិត​ចាប់​ពី​ឆ្នាំ​១៩៤៨​មក​៕ប្រភព៖  DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT