ខ្សែការពារ Sergio Ramos បានបដិសេធបន្ដកុងត្រាថ្មីជាមួយក្រុម Real Madrid ហើយ ក្រោយពីរូបគេចង់បានកុងត្រាច្រើនឆ្នាំ តែ Real ព្រមឱ្យតែ១ឆ្នាំ។
ក្រុម Real Madrid យល់ព្រមឱ្យកុងត្រាថ្មីទៅ Ramos តែ១ឆ្នាំទៀតប៉ុណ្ណោះ ខណៈដែលកុងត្រាចាស់នឹងអស់ត្រឹមចប់រដូវកាលនេះ។ ប្រធានក្រុមខាងលើ ទាមទារឱ្យមានកុងត្រាយ៉ាងតិច២ឆ្នាំទៀត ទើបរូបគេព្រមបន្ដលេងនៅអេស្ប៉ាញទៀត។ ប្រសិនបើមិនដូច្នេះទេ នឹងសម្រេចចិត្តស្វែងរកក្លឹបថ្មីលេងហើយ។
ដោយក្នុងនោះ Ramos បានបង្ហើបថា PSG បានទាក់ទងរូបគេរួចទៅហើយ។ ប្រសិនបើ Ramos ទៅលេងនៅបារាំង នោះអាចនឹងសហការជាមួយ Messi ថែមទៀតផង ព្រោះក្លឹបអ្នកមាននៅប៉ារីសមួយនេះក៏កំពុងចរចាយក Messi ដែរ៕
ប្រភព៖ Marca