Jose ជួយ Spurs ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Carabao Cup ​បាន​ហើយ​

ទី​បំផុត​ក្រុម Spurs ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Carabao Cup ​បាន​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Brentford ​ក្នុង​លទ្ធផល ​២-០ ​នៅ​យប់មិញ​នេះ​។

​Moussa Sissoko ​ជា​អ្នក​រក​គ្រាប់​បាល់​ទី​១​បាន​ឱ្យ​ក្រុម Spurs ​នៅ​នាទី​ទី ១២​​មុន​ពេល Son ​ថែម​បាន​គ្រាប់​ទី​២​ទៀត​ឱ្យ​ក្រុម​របស់​លោក Jose Mourinho ​នៅ​នាទី​៧០​។ ​ចប់​ការ​ប្រកួត​នេះ ​ក្រុម Spurs ​យកឈ្នះ​ក្នុង​លទ្ធផល ២-០ ​ដើម្បី​កក់​កៅអី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ចុង​ខែ​មករា​ឆ្នាំ​២០២១​នេះ។

​ក្រុម​របស់​លោក Jose ​នឹង​ប៉ះ​ជាមួយ​ក្រុម Man Utd ឬ Man City ​។ ​ដោយ​ក្រុម​នៅ​ទីក្រុង Manchester ​នេះ ​នឹង​ត្រូវ​ប្រកួត​គ្នា​យក​អ្នក​ឈ្នះ​នៅ​រាត្រី​នេះ​តែ​ម្ដង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT