ក្រុមហង្សក្រហម Liverpool បានបន្តរងបរាជ័យ និងកំពុងបើកឱកាសឲ្យក្រុម Man Utd ប្រជែងឡើងឈរលេខ ១ នៅកំពូលតារាង Premier League បន្ទាប់ពីចាញ់ ១-០ ទល់ក្រុម Southampton កាលពីយប់មិញ។
ជាមួយជ័យជម្នះដ៏អស្ចារ្យនេះ ក៏នាំឲ្យអ្នកចាត់ការក្រុមម្ចាស់ផ្ទះដល់ថ្នាក់សម្រក់ទឹកភ្នែកក្រោយចប់ការប្រកួតនៅឯកីឡដ្ឋាន St Mary’s ព្រោះគ្រាប់បាល់នាំមុខនៅនាទីទី ២ របស់ Danny Ings បាននឹងថ្កល់ដល់បញ្ចប់ការប្រកួត ហើយកីឡាករក្នុងក្រុមទាំងអស់បានព្យាយាមរារាំងប្រព័ន្ធប្រយុទ្ធដ៏មុតស្រួចរបស់ហង្សបានយ៉ាងល្អ។
លោក Ralph Hasenhuttl ដែលជាអ្នកចាត់ការ ដល់ថ្នាក់លុតជង្គង់សម្រក់ទឹកភ្នែក ដែលពោរពេញដោយការរំភើបអស់ពីចិត្ត ព្រោះមិនងាយមានក្រុមណាអាចលេងបានល្អទល់ Liverpool និងទប់មិនឲ្យតាមស្មើមួយគ្រាប់បែបហ្នឹងទេ។ បច្ចុប្បន្ន Southampton ឡើងមកឈរនៅលេខ ៦ មាន ២៩ ពិន្ទុស្មើពិន្ទុក្រុម Man City និង Tottenham៕
ទស្សនាវីដេអូខាងក្រោម៖
Southampton boss Ralph Hasenhuttl sinks to his knees at full-time after beating Liverpool! 👏
Pure emotion from the Saints manager! pic.twitter.com/XxOpVIacT8
— Football Daily (@footballdaily) January 4, 2021