អតីតស្តេចបាល់ទាត់លោក Pele ត្រូវបានជើងចាស់លោក Alfredo Di Stefano របស់ក្លឹប Real Madrid បង្ហាញការយល់ឃើញថា មានគុណភាពលេងល្អជាងតារាឆ្នើមបច្ចុប្បន្នទាំងពីរគឺ Cristiano Ronaldo និង Lionel Messi។
រំឭកដល់សម្រង់សម្តីដែលលោក Stefano ធ្លាប់បាននិយាយ៖ “Messi និង Cristiano Ronaldo គឺសុទ្ធតែជាកីឡាករល្អ ប៉ុន្តែ Pele គឺល្អជាង”។
លោកបន្ថែមទៀតថា៖ “Messi បើនិយាយពីតាក់តិកគេល្អជាង Ronaldo ជាពិសេសនៅក្នុងប្រអប់ ក៏ដូចជាស្ថានភាពនៃការគ្រប់គ្រងនិងបណ្តើរបាល់ មើលទៅគេហាក់រីករាយនឹងការលេងរបស់គេជាខ្លាំង”។
“ស្របពេលដែល Cristiano គេមានកាយសម្បទាល្អជាង Messi ហើយរឹងមាំខ្លាំងបំផុត មួយទៀតគេក៏បានល្បឿនលឿន និងជាកីឡាករដែលពោរពេញដោយការបំផុសទឹកចិត្ត បន្ថែមនឹងការអាចបញ្ចប់ទីនៅជើងទាំងសងខាង”៕
ប្រភព៖ SportBible