កីឡាករនៅឈុតធំរបស់ក្លឹប Juventus គឺ Alex Sandro បានតេស្តឃើញវិជ្ជមាន មានផ្ទុកជំងឺ COVID-19 កាលពីថ្ងៃចន្ទកន្លងទៅនេះ។
តាមការបញ្ជាក់ពីក្លឹប បច្ចុប្បន្នកីឡាករកំពុងដាក់ឲ្យនៅដាច់ដោយឡែក ហើយក្លឹបកំពុងពិភាក្សាជាមួយអាជ្ញាធរប្រចាំតំបន់ដើម្បីដឹងច្បាស់ពីការអនុញ្ញាតសម្រាប់ការហ្វឹកហាត់ឬប្រកួតបែបណាខ្លះ ស្របពេលដែល Sandro កន្លងទៅ ពេលប៉ះ Udinese គេក៏បានបង្ហាញវត្តមានលើទីលាន ៨៣ នាទីផងដែរ។
បែបនេះមានន័យថាប្រកួតបន្ទាប់របស់ Juventus នឹងត្រូវអវត្តមានខ្សែការពារស្លាបដ៏សំខាន់ខាងលើ ទាំងដែលក្រុមត្រូវប៉ះក្រុមឈរលេខ ១ គឺ AC Milan ថែមទៀត។ សព្វថ្ងៃសេះបង្កង់មានគម្លាតដល់ទៅ ១០ ពិន្ទុឯណោះ ធៀបនឹងក្រុមឈរកំពូលតារាង Serie A៕
ប្រភព៖ AF