Carragher ថា​បើ Liverpool មិន​ដោះស្រាយ​បញ្ហា​នេះ​ រឿង​ឈ្នះ​ពាន PL ​គឺ​មិន​អាច​កើត​ឡើង​ទេ

អតីត​កីឡាករ​ជើង​ចាស់​នៅ​ក្លឹប Liverpool គឺ​លោក Jamies Carragher បាន​ជំរុញ​ឲ្យ​ក្រុម​របស់​ខ្លួន​គួរ​ប្រញាប់​គិតគូរ​ដល់​ការ​នាំ​យក​ខ្សែ​ការពារ​កណ្តាល​ថ្មី​នៅ​ខែ​មករា​មក​ចូលរួម មិន​ដូច្នោះ​ទេ​ក្តី​សង្ឃឹម​ឈ្នះ​ពាន Premier League រដូវ​កាល ២០២០/២១ គឺ​ពិត​ជា​មិន​អាច​កើត​ឡើង​ឡើយ។

បញ្ជាក់​ថា​ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ទើប​តែ​ទទួល​រង​បរាជ័យ​ទល់ Southampton ១-០ នាំ​ឲ្យ​បាត់បង់​ពិន្ទុ ហើយ​បើក​ភ្លើង​ខៀវ​ឲ្យ United ឡើង​មក​ប្រជែង​នៅ​កំពូល​តារាង។ ការ​បាត់បង់​ខ្សែ​ការពារ​កណ្តាល Virgil van Dijk ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ ជា​បញ្ហា​ដែល​ក្លឹប​ត្រូវ​ប្រញាប់​ដោះស្រាយ។

ប្រាប់​ Sky Sports ក្រោយ​ចប់​ការ​ប្រកួត លោក Carragher និយាយ៖ “ខ្ញុំ​មើល​មិន​ឃើញ​ថា Liverpool អាច​ឈ្នះ​ពាន​លីគ​ទេ ប្រសិន​ពួក​គេ​មិន​ទិញ​ខ្សែ​ការពារ​កណ្តាល ដោយ​ខ្ញុំ​បាន​និយាយ​តាំង​ពី​ក្រោយ​ការ​ប្រកួត​ Everton ពេល​ដែល Van Dijk របួស​ម្ល៉េះ”។

លោក​បន្ថែម​ទៀត​ថា៖ “ការ​ដែល​ដាក់​ឲ្យ Jordan Henderson លេង​នៅ​តំណែង​ការពារ​កណ្តាល គឺ​វា​មិនមែន​ជា​តំណែង​របស់​គេ​ទេ បើ​ទោះ​បី​ជា​គេ​ធ្វើ​បាន​ល្អ ក៏​ពិបាក​ដែរ ព្រោះ​មិន​អាច​បន្ថែម​ទំនុកចិត្ត​ទៅ​តំបន់​បម្រើ​ខាង​លើ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT