Neymar ​ថា​ចូលចិត្ត​ទស្សនា​ការ​លេង ​របស់​កីឡាករ ៣ រូប​នេះ​ជាង​គេ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Paris Saint-Germain គឺ​កីឡាករ Neymar Jr ធ្លាប់​ទម្លាយ​ពី​ចំណង់ចំណូល​ចិត្ត​ក្នុង​ការ​ទស្សនា​កីឡាករ​ដែល​លេង​លើ​ទីលាន ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ឈ្មោះ​មិត្ត​ចាស់ Lionel Messi ម្នាក់​ដែរ។

ឆ្លើយ​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ FIFA កីឡាករ​ប្រេស៊ីល​ប្រាប់​ថា៖ “Ronaldinho, Robinho និង Messi”។ តាម​រយៈ​ចម្លើយ​នេះ​ គឺ​មាន ២ នាក់​ជា​អតីត​វីរបុរស​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល និង​ម្នាក់​ជា​មិត្ត​រួម​ទ្រនំ​ចាស់​នៅ Barcelona។

បន្ថែម​ដល់​បទពិសោធន៍​ដែល​ធ្លាប់​រួម​ជើង​ជាមួយ Messi ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​និយាយ៖ “ការ​ដែល​បាន​លេង​ជាមួយ Leo គឺ​ជា​បទពិសោធន៍​ដ៏​ពិសេស​មួយ ហើយ​តាំង​ពី​ដើម​មក ខ្ញុំ​គិត​ថា Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ”។

គួរ​បញ្ជាក់​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ក៏​ល្ហៀងៗ​ជុំវិញ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ចេញ​របស់ Lionel Messi ពី​ក្លឹប Barcelona ផង​ដែរ ហើយ​មាន​ភាគរយ​ច្រើន​ដែល​កីឡាករ​អាហ្សង់ទីន​អាច​នឹង​ផ្ទេរ​ទៅ​ចូលរួម​នៅ​ក្លឹប Paris Saint-Germain ​ដូច​តម្រុយ​ដែល Neymar ធ្លាប់​បង្ហើប​ថា​ពួក​គេ​នឹង​លេង​រួម​គ្នា​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT